ឡូយកប់! ស្ងាត់ៗ ស៊ឺម សូលីកា ទិញឡានទំនើបថ្មី ស្រឡាងមួយគ្រឿង ទៀតរីឯតំលៃវិញមិនធម្មតាទេ

0
117

ភ្នំពេញ៖ពិធីករ និងពិធីការិនីប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន លោក អេង រិទ្ធី និងអ្នកនាង ស៊ឹម សូលិកា តែងតែបង្ហាញពីសុភមង្គលក្នុងក្រុមគ្រួសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុកជារឿយៗ។បើទោះបីជាអ្នកទាំងពីរ មានវ័យរាងជ្រេបន្តិចក៏ដោយក្តី ប៉ុន្តែក្តីស្រលាញ់របស់អ្នកសិល្បៈមួយគូនេះហាក់មិនជ្រេតាមវ័យនោះទេ គឺកាន់តែផ្អែមល្អែម និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកជាខ្លាំង។ជីវិតគ្រួសារដ៏មានសុភមង្គលពេញ ទំហឹង ប្រកដដោយភាពស៊ីវីល័យ របស់ពិធីការិនី ស៊ឹម សូលិកា ព្រមទាំងក្រុមគ្រួសារ ពិតជាមានភាពសម្បូរបែប មិនធម្មតាឡើយ ដែលបានឃើញ តារាស្រីរូបនេះបង្ហោះនៅលើបណ្តាញសង្គមជារឿយៗ។យ៉ាងណាមិញ  ថ្ងៃនេះបង្វែរអារម្មណ៍ ប្រិយមិត្តអ្នកអាន ក្រឡេកមើល ម៉ូតឡាន ស៊េរិទំនើប បានបង្ហាញម៉ូដែលរថយន្តស៊េរីថ្មីៗ ដែលតារារូបនេះ បានបង្ហោះ រូបភាពជាច្រើនសន្លឹកក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់អ្នកនាង ដែលដាក់តម្រៀប គ្នា ទាំងក្នុង និងក្រៅផ្ទះ មិនថា ធុនតូច ឬធុនធំនោះទេ។ ខណៈពេលដែលឡានទាំងនេះ ជាឡានដែលនាង និងគ្រួសារប្រើប្រាស់ប្រចាំថ្ងៃ មើលទៅពិតជាទំនើបៗ និងថ្លៃៗខ្លាំងតែម្តង។លើសពីនេះទៀតសោត រូបភាព ហ៊ឺហារ នៃសេ៊រីឡានទំនើបទាំងនេះ បានសរបញ្ជាក់ឲ្យឃើញ ជីវិតឯកជន របស់ពិធីការិនីចាស់វស្សា រូបនេះ ពិតជាមានភាពឡូយឆាយ គួរឲ្យច្រណែនយ៉ាងខ្លាំង និងមានប្រិយមិត្តជាច្រើនបានលើកឡើងសរសើរដល់ជីវិតសម្បូរបែប គ្រួសាររបស់ ស៊ឹម សូលិកា ដូចេ្នះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here