ក្តៀនយោបល់! លោក គួច ​ខេវីន ផ្តំាផ្ញើរ យឿន ពិសី បែបនេះក្រោយយំរៀបរាប់ គេមិនហៅឡើងឆាកនោះ

0
230

ប្រិយមិត្តមួយចំនួន ដែលជាអ្នកគាំទ្រកម្មវិធី Cambodia Got Talent រដូវកាលទី១ ច្បាស់ជានៅចាំមិនទាន់ភ្លេចនោះទេ នូវម្ចាស់ជ័យលាភីលេខ១ប្រចាំរដូវកាលគឺប្អូនប្រុស យឿន ពិសី។យ៉ាងណាមិញ ក្រោយពេល ប្រលងចប់ កម្មវិធីលំដាប់ថ្នាក់ពិភពលោកនោះរួចមក អ្នកគាំទ្រសង្កេតឃើញថា តារាចម្រៀងវ័យក្មេងរូបនោះ ហាក់បាត់មុខពីសិល្បៈឈឹង ដោយមិនឃើញរូបប្អូនឡើងឆាកតន្ត្រីធំៗ យ៉ាងណាមិញកាលពីថ្មីៗលោក បាន​Live វីដេអូយំរៀបរាប់ផងដែរ ចំនែកលោក ខេវីន វិញក៌បានបង្ហោះសារបែបនេះ ផ្ញើចំពោះប្អូន យឿន ពិសី  ជាទីស្រឡាញ់រាប់អាន! តាមពិតទៅ បងមានក្តីអាណិតអាសូរចំពោះប្អូនជាពន់ពេក ក៏បុន្តែប្អូនទំនងជាមិនបានស្វែងយល់អោយច្បាស់ជាមុន អំពីពានរង្វាន់របស់ប្អូនមុននឹងប្អូនធ្វើការឡាយ ស្រែកទ្រហោយំ នៅ លើផេករបស់ប្អូន… ។ ប្អូនគឺជាជ័យលាភី នៃកម្មវិធីលំដាប់ពិភពលោកCambodian Got Talent… ដែលជាកម្មវិធី ឬ ជាវេទិកាបង្ហាញ សមត្ថភាព ទេពកោសល្យទូទៅ អ្នកដែលមានទេពកោសល្យលើសគេនឹងអាចទទួលបានចំណាត់ថ្នាក់ជាជ័យលាភីតែប៉ុណ្ណោះ គឺវាមិនដូចកម្មវិធី The Voice of Cambodiaនោះឡេីយ! The Voice of Cambodia គឺគេសំដៅទៅ លើសម្លេង កាយវិការ បូកផ្សំទៅលើរូបសម្បត្តិថែមទៀតផង! បងធ្លាប់បានផលិ​តកម្មវិធីប្រកួតប្រជែងជាច្រើនរាប់ភ្លេច… ដូច្នេះប្អូនត្រូវចាំថា ការប្រកួតប្រជែងគឺគ្រាន់តែជាវេទិការ ស្ទាបស្ទង់សមត្ថភាពរបស់ប្អូនតែប៉ុណ្ណោះ មិនមែនមានន័យថាបានទទួលជ័យលាភីហើយ ត្រូវអង្គុយហៃអើទេ… វាគ្រាន់​តែជាឱកាសចាប់ផ្តើមរបស់ប្អូនហើយត្រូវបន្តហ្វឹកហាត់ដើម្បីលោតចូលទៅក្នុងទីផ្សារសេរីតែប៉ុណ្ណោះ ! បងចង់ប្រាប់ប្អូនថា ទូរទស្សន៍ គឺគ្រាន់តែជាកន្លែងផលិតកម្មវិធី និងផ្សព្វផ្សាយតែប៉ុណ្ណោះ អ្វីៗគឺត្រូវពឹងផ្អែកទៅលើអ្នកឧបត្ថម្ភ កម្មវិធី(sponsore) ហេតុដូច្នេះ អោយតែអ្នក ឧបត្ថម្ភហាមាត់ថាទៅ លិច គឺលិច ថាទៅកើត គឺកើត ហើយ…ដល់តែអ៊ីចឹងទៅ អ្នកផលិត ឬអ្នកដឹកនាំកម្មវិធីប្រៀបដូចជាអាមោកអញ្ចឹងដែរ! ។ បើហ៊ានតែតមាត់ច្រើនគឺត្រូវគេធ្វើស៊ីជាក់ជាមិនខានឡើយ… ដោយសារតែអ្នកឧបត្ថម្ភកម្មវិធីជាអ្នកបញ្ជារចង្កូតទទឹងទទែង ច្រង៉េងច្រង៉ាងយ៉ាង ដូច្នេះទើបបានជាកម្មវិធី របស់ទូរទស្សន៍ខ្លះបានចំណាយលុយអស់រាប់ពាន់ រាប់ម៉ឺនដុល្លារ តែគ្មានអ្វីប្លែក! វាដដែលៗ គ្មានអ្នកចាប់អារម្មណ៍ គ្មានអ្នកតាមដាន ឯចំនួនអ្នកមើល មិនស្មើទៅនឹងអ្នកឡាយលក់ឡេជេរ បញ្ចោរគ្នាផង ឬក៏មិនស្មើនឹង សុខា ត្រូវគេទះកំផ្លៀងនោះឡេីយ ។ហេតុនេះហើយប្អូន យឿន ពិសី មិនបាច់ឆ្ងល់ទេ… Sponsor គឺជាក្មេងៗជំនាន់ក្រោយ សូម្បីតែវប្បធម៌ ប្រពៃណី ឬក៏គុណធម៌របស់ខ្មែរយើងក៏ពួកគេមិនបានស្វែងយល់ផង! ពេលខ្លះសូម្បីតែកម្មវិធីបុណ្យជាតិ​ ក៏ពួក Sponsor​ សុំដក​កម្មវិធី មិន ព្រមធ្វេី ដែរ​ ដោយគិតថាគ្មានអ្នកណាមេីល​ ប៉ុន្តែបេី​ កម្មវិធី បុណ្យ អន្តរជាតិគេវិញ​ គឺពួក Sponsors ហ្នឹងប្រជុំក្បាលគ្នាដណ្តេីមធ្វេី! ដូច្នេះកុំថាឡើយប្អូន សូម្បីតែលោក ណូយ វ៉ាន់ណេត ក៏ពួកក្មេងអស់ហ្នឹងមិនស្គាល់គាត់ផង… ពួកគេស្គាល់តែចំនួន អ្នកទស្សនា (Viewers)ឡេីងKK ហើយគេគឺជាអ្នកឧបត្ថម្ភនៃកម្មវិធីគឺគេអាចកុម្ម៉ង់ប្រធានកម្មវិធី និង TV បាន! បើមិនដូច្នេះទេ មិនធ្វើ តាមអាចបាត់ បង់Sponsor ភ្លាមៗ! ។ដូច្នេះសូមប្អូនកុំអស់ សង្ឃឹមធ្វើអ្វី បើប្អូនស្រឡាញ់អ្វីមួយ ប្អូនត្រូវតែខិតខំទ្វេរឡើង ហើយត្រូវចេះអភិវឌ្ឍន៍ខ្លួនអោយបានល្អ ព្រោះមនុស្សល្អៗ មានសមត្ថភាព ពោរពេញដោយទេពកោសល្យលើសប្អូននៅមានច្រើនណាស់ប៉ុន្តែគេមិនចាប់អារម្មណ៍ មិនអើពើចូលរួមប្រកួត ហើយប្អូនក៏ពុំទាន់ជួបពួកគេជាដៃគូដែរ ដោយ សេចក្តីស្រឡាញ់រាប់អាន, បង គួច ខេវិន

LEAVE A REPLY

Please enter your comment!
Please enter your name here